News

11
Sep
2023
នៅថ្ងៃ ចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ថៃ ជុន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pavlin Todorov ឯកអគ្គរដ្ឋទូតតែងតាំង វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្គារី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងប៊ុលហ្គារី នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ា ។ On 31 July 2023, H.E. Mr. THAI Chun, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of Bulgaria received a courtesy call from H.E. Mr. Pavlin Todorov, Designated Ambassador Extraordinary and Plenipotentiary of the Republic of Bulgaria to the Kingdom of Cambodia, with residence in Hanoi, Vietnam, in order to strengthen friendly relations and enhance cooperation between two countries, Cambodia and Bulgaria at the Royal Embassy of Cambodia in Sofia.