RECENTS NEWS

11 September 2023

នៅថ្ងៃ អង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម ថៃ ជុន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Jongin Bae ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី តាមរយៈស្ថានទូតទាំងពីរនៅទីក្រុងសូហ្វីយ៉ា នៅស្ថានឯកអគ្គរាជទូតកម្ពុជា។ On 01 August 2023, H.E. Mr. THAI Chun, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of Bulgaria received a courtesy call from H.E. Mr. Jongin Bae, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Republic of Bulgaria in order to strengthen friendly relations and enhance cooperation both bilateral and multilateral framework through two embassies in Sofia at the Royal Embassy of Cambodia.

11 September 2023

នៅថ្ងៃ ចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ថៃ ជុន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pavlin Todorov ឯកអគ្គរដ្ឋទូតតែងតាំង វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្គារី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងប៊ុលហ្គារី នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ា ។ On 31 July 2023, H.E. Mr. THAI Chun, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of Bulgaria received a courtesy call from H.E. Mr. Pavlin Todorov, Designated Ambassador Extraordinary and Plenipotentiary of the Republic of Bulgaria to the Kingdom of Cambodia, with residence in Hanoi, Vietnam, in order to strengthen friendly relations and enhance cooperation between two countries, Cambodia and Bulgaria at the Royal Embassy of Cambodia in Sofia.